ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តបាត់ដំបង បានចូលរួមជាមួយសាលាក្រុងបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះ និងអកអំបុក

ពិធីបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះ និងអកអំបុក គឺជាបុណ្យប្រពៃណី និងទំនៀមទម្លាប់របស់ជាតិខ្មែរ ដែលជាមរតកវប្បធម៌ដូនតា បានបន្សល់ទុកតាំងពីបុរាណ ដែលមានអាយុការយូរលង់ណាស់មកហើយ សព្វថ្ងៃនេះ ពិធីបុណ្យអុំទូកនេះ ត្រូវបានខ្មែរយើងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៍ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗផ្សេងទៀត ។

ដោយឡែកនៅក្នុងខេត្តបាត់ដំបង ក៏បានប្ររព្ធធ្វើពិធីបុណ្យអុំទូកនេះផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានការប្រណាំងទូកនៅស្ទឹងសង្កែ ក្រុងបាត់ដំបង ដើម្បីជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អៗទៅចូលរួមប្រកួត ផ្តាច់ព្រ័ត្រថ្នាក់ជាតិ នៅទីក្រុងភ្នំពេញ។

ក្នុងឱកាសនេះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តបាត់ដំបង បានចូលរួមជាមួយសាលាក្រុងបាត់ដំបងដើម្បីអបអរសាទរពិធីបុណ្យអុំទូកប្រចាំខេត្តបាត់ដំបង ដោយនាំយកអាវយឺតចំនួន ១០០ អាវ និងស្បោងបរិស្ថានចំនួន ១០០ ដល់ សាលាក្រុងបាត់ដំបង ដើម្បីឧបត្ថម្ភដល់កីឡាករប្រណាំងទូកង។