ប្រវត្តិជោគជ័យម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ដ៏ធំ ក្នុងខេត្តសៀមរាប

លោកស្រី ចាន់ សុខហេង អាយុ ២៨ឆ្នាំ និងស្វាមី លោកប៉ុន ពានរៈ អាយុ ៣៨ឆ្នាំ បច្ចុប្បន្នស្វាមីលោកស្រីមានមុខរបរឡានដឹកភ្ញៀវទេសចរតាមប្រាសាទក្នុង និងក្រៅខេត្តសៀមរាប អស់រយៈពេល ៩ ឆ្នាំមកហើយ។ លោកមានកូនប្រុសចំនួន ០២នាក់ និងស្នាក់នៅជាមួយឪពុកម្ដាយរបស់លោក។

លោកស្រីមានមុខរបរលក់វត្ថុអនុស្សាវរីយ៍ក្នុងផ្សាររាត្រី សៀមរាប អារត៏ សិនធ័រ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកស្រីជាអតិថិជនស្មោះត្រង់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ហើយលោកស្រីបានប្រើប្រាស់សេវាឥណទានជាមួយធនាគារ ចំនួន ០២លើករួចហើយ។ លើកទី១ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោកស្រីចាន់​ សុខហេងបានស្នើសុំខ្ចីចំនួន ២៥,០០០ដុល្លារ ដើម្បីទិញតូបចំនួន ០២ កន្លែង ដើម្បីលក់វត្ថុអនុស្សារីយ៍  និងលើកទី២ នៅថ្ងៃទី០៦​​ ខែកុម្ភៈ ឆ្នាំ២០១៩ អតិថិជនបានស្នើសុំខ្ចីចំនួន ២៥,០០០ដុល្លារ ដើម្បីបង់ផ្ដាច់កម្ចីចាស់ និងចំនួនសល់សម្រាប់ទិញតូប ០១ កន្លែងបន្ថែមក្នុងផ្សាររាត្រីសៀមរាប អារត៏ សិនធ័រ។ បន្ទាប់ពីទទួលបានសេវាឥណទានពីធនាគារ អាជីវកម្មរបស់គាត់ក៏មានការរីកចម្រើនធំធាត់បានល្អប្រសើជាងមុន ហើយជីវភាពគ្រួសាររបស់គាត់ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ បច្ចុប្បន្ននេះគាត់មានតូបលក់វត្ថុអនុស្សាវរីយ៍ចំនួន ០៣ ហើយដែលបានមកពីឥណទានរបស់ធនាគារ និងការខិតខំប្រឹងប្រែងរបស់ពួកគាត់។

សូមថ្លែងអំណរអគុណដល់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលបានផ្ដល់ប្រាក់កម្ចីមកដល់រូបខ្ញុំបាទដើម្បីពង្រីកមុខរបរ និងទទួលបានការជោគជ័យដូចសព្វថ្ងៃ។