ព្រឹត្ដិការណ៍លើកកម្ពស់ប្រពៃណីខ្មែរ ពិតជាបង្ហាញនូវភាពអស្ចារ្យនៃសម្លៀកបំពាក់ប្រពៃណីខ្មែរពិតមែន!

ព្រឹត្ដិការណ៍លើកកម្ពស់ប្រពៃណីខ្មែរ​ តាមរយៈការប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៨ ឥលូវនេះ​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនេះក្នុងឆ្នាំ ២០១៩ ជាថ្មីម្តងទៀត ដើម្បីបន្តការលើកកម្ពស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ព្រឹត្តិការណ៍បង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរមួយនេះ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មី របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤រសៀល – ៩:០០យប់ នៅសាលពិព័ណ៍កោះពេជ្យ (អគារ I)។

គួរបញ្ជាក់ផងដែរថា ពួកគេទាំងអស់គ្នា សុទ្ធតែជាបុគ្គលិកដែលបម្រើការងារនៅតាមវសាខានីមួយៗ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដូច្នេះសូមលោកអ្នករីករាយ និងចូលរួមបោះឆ្នោតគាំទ្រពួកគេ តាមរយៈការ Like & Share រូបរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CPBank។