ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជូនក្រមាខ្មែរជាអំណោយសម្រាប់ទិវានារីអន្តរជាតិ

ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក រួម​ទាំង​កម្ពុជា​ផងដែរ បាន​ចាត់​ទុក​ថ្ងៃ​៨ ខែមីនា ជា​ថ្ងៃ​បុណ្យ​ជាតិ​ឈប់​សម្រាក ​ដើម្បី​អបអរ​សាទរ​នូវ​ការ​ទទួល​ស្គាល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​របស់​ស្ត្រី។

ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងធ្វើការផ្តល់ក្រមាជាច្រើនជូនដល់បុគ្គលិកនារី និងអតិថិជននារីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅគ្រប់សាខារបស់ CPBank ទូទាំងប្រទេស។

គ្រប់សាខាទាំងអស់នៃធនារគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងចូលរួមប្រារព្ធពិធីនេះដោយការជូនក្រមាដល់បុគ្គលិកនារី និងអតិថិជននារីជាច្រើនជាមួយនឹងពាក្យស្លោក “ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមលើកកម្ពស់ និងឲ្យតម្លៃនារីគ្រប់រូប ឲ្យទទួលបានក្តីស្រលាញ់ និងមានសុភមង្គលជារៀងរហូត” ឬពាក្យដែលលើកកម្ពស់ ឲ្យតម្លៃនារីជាច្រើន។