ថ្នាក់ដឹកនាំនៃធនាគារ ប្រៃសណីយ៍កម្ពុជា និងក្រុមធនាគារជាតិ នៃ កម្ពុជាចូលរួមលេងកីឡាបាល់ទាត់ដើម្បីសុខភាព

នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា​ និងក្រុមរបស់ធនាគារជាតិ នៃ កម្ពុជាបានចូលរួមលេងកីឡាបាល់ទាត់មិត្តភាពមួយក្នុងទីលានកីឡដ្ឋាន The King Sport សែនសុខ។

ការលេងកីឡាបាល់ទាត់នេះ ត្រូវបានធ្វើឡើងរយៈពេល៩០នាទី ក្នុងគោលបំណងដើម្បីរក្សានូវសុខភាព ចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ និងការលើកស្ទួយកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំធនាគារ ប្រៃសណីយ៍កម្ពុជា សូមធ្វើការថ្លែងអំណរគុណក្រុមកីឡានៃ ធនាគារជាតិ នៃ កម្ពុជា ដែលបានចូលរួមលេងប្រកបដោយភាពរីករាយ និងស្នាមញញឹម។

គួរបញ្ជាក់ផងដែរ​ថាកីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ធនាគារបានគាំទ្រយ៉ាងពេញទំហឹងលើវិស័យកីឡាបាល់ទាត់កម្ពុជា ដោយបានការបង្កើតជាព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ ប្រៃសណីយ៍កម្ពុជាប្រចាំឆ្នាំ ២០១៩ ដែលត្រូវបានចូលរួមប្រកួតដោយក្រុមកីឡាករស្នាក់ការកណ្តាល និងក្រុមនាយកសាខានៃធនាគារ ប្រៃសណីយ៍កម្ពុជា។