ធ្វើឲ្យល្អបំផុតនៅថ្ងៃនេះ ដើម្បីក្លាយជាអ្នកដឹកនាំទៅថ្ងៃបន្ទាប់

ធនាគារជឿជាក់ទៅលើបុគ្គលិកទាំងអស់ និងលើកទឹកចិត្តពួកគាត់ឲ្យមានជំនឿទៅលើវប្បធម៌របស់ធនាគារ – “ធ្វើឲ្យល្អបំផុតនៅថ្ងៃនេះ ដើម្បីក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”

បុគ្គលិក គឺទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ធនាគារគ្មានអ្វីសំខាន់ជាងការទាក់ទាញ ការជម្រុញ លើកទឹកចិត្តនិងថែរក្សាបុគ្គលិកដែលមានទេព្យកោសល្យ ដើម្បីបង្កើត នូវគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន ភាគទុនិក និង សហគមន៍របស់ធនាគារ។

ធនាគារទទួលស្គាល់ពី សារៈសំខាន់នៃការរួមចំណែករបស់បុគ្គលម្នាក់ៗចំពោះគុណតម្លៃ ដែលយើងបានបង្កើត ហើយសង្កត់ ធ្ងន់លើការទាក់ទាញ និងការផ្តល់អំណាចដល់បុគ្គលឆ្នើម ក្នុងការរួមចំណែកទាំងនេះ។ ធនាគារទាក់ទាញមនុស្សមិនសំដៅតែបុគ្គលមានទេពកោសល្យប៉ុណ្ណោះទេ យើងត្រូវការបុគ្គលដែលមានមកជាមួយទាំងគុណតម្លៃ នៃការលើកទឹកចិត្ត និងការប្តេជ្ញា​ចិត្ត។

ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ និងការជំរុញការអភិវឌ្ឍន៍សមត្ថភាព និងវិជ្ជាជីវៈរបស់បុគ្គលិកដែលជាធាតុផ្សំសំខាន់នៃរបៀបវារៈអភិវឌ្ឍន៍ធនធានមនុស្សរបស់ធនាគារ។ ការទទួលស្គាល់ការអនុវត្តន៍ និងការអភិវឌ្ឍន៍របស់និយោជិក ក៏ដូចជាការចូលរួមចំណែកផ្ទាល់ខ្លួនរបស់ពួកគាត់ ចំពោះភាពជោគជ័យទាំងមូលរបស់ធនាគារ គឺជាគន្លឹះសំខាន់ដែលយើងតែងតែផ្តល់អាទិភាព​ ដល់ការតម្លើងតួនាទីដល់បុគ្គលិកនៅក្នុង
ធនាគារ។ ធនាគារក៏តែងតែផ្តល់អនុសាសន៍ដល់និយោជិតណាដែលបានអនុវត្តល្អ និងបង្ហាញពីគុណតម្លៃរបស់ធនាគារគ្រប់ពេលវេលា ហើយជានិច្ចកាលបានរួមចំណែកដល់គោលដៅជោគជ័យរបស់ធនាគារ ជាពិសេសឱកាសសម្រាប់ការតម្លើងតួនាទីក្នុងធនាគារ។

ជាមួយនឹងវប្បធម៌នេះ បុគ្គលិករបស់ធនាគារភាគច្រើនវាយតម្លៃខ្ពស់ និងជឿជាក់ថា “ប្រសិនបើពួកគាត់ធ្វើបានល្អបំផុតនៅថ្ងៃនេះ ពួកគាត់នឹងមានឱកាសក្លាយជាអ្នកដឹកនាំនៅថ្ងៃបន្ទាប់”។