ការស្នើសុំឥណទានតាម Online ដាក់ឱ្យដំណើរការជាផ្លូវការហើយ

អតិថិជន CPBank ទាំងអស់ជាទីគោរព!

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការជួយសម្រួលដល់ការស្នើសុំឥណទានរបស់អតិថិជន និងសាធារណជនឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។ CPBank មានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន លោក លោកស្រី និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ធនាគារនឹងដាក់ដំណើរការ “ការស្នើសុំឥណទានតាមរយៈ Online” ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2020 នេះតទៅ។ ដូច្នេះ លោកអ្នកអាចធ្វើការស្នើសុំឥណទានបានដោយខ្លួនឯងនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ ឬកុំព្យូទ័រ ជាពិសេស លោកអ្នកមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាដើម្បីស្នើសុំឥណទានទៀតនោះទេ។

កាន់តែពិសេសជាងនេះទៀតនោះ លោកអ្នកគ្រាន់តែបំពេញនូវព័ត៌មានងាយៗដែលមានក្នុងទម្រង់បែបបទនៃការស្នើសុំឥណទានតាម Online លោកអ្នកនឹងអាចស្នើសុំឥណទានជាច្រើនប្រភេទបានភ្លាមៗរួមមាន៖ ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានគ្មានទ្រព្យធានា ឥណទានកសិកម្ម ឥណទានមិនមែនកសិកម្ម ឬវិបារូហ៍ជាដើម។

ដើម្បីស្នើសុំឥណទានសូមចូលទៅកាន់៖ https://acc.cambodiapostbank.com/LoanOnline

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង​ភ្នាក់ងារប្រឹក្សាយោបល់ 24/7​៖​ 023​ 260​ 888​ ឬចុច Like ទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។ https://www.facebook.com/cpbankplc/

Telegram Channels: https://t.me/s/cpbankplc
YouTube Channels: https://bit.ly/2N0RnFf
LinkedIn Page: https://bit.ly/2qa9lfC