ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភក្នុងសន្និសិទជាតិលើកទី១ ស្តីពីគណនេយ្យ ក្រោមប្រធានបទ ‘‘តួនាទីវិស័យគណនេយ្យក្នុងសេដ្ឋកិច្ចឌីជីថល’’

ធនាគារ ប្រៃសណីយ៍កម្ពុជា​ បានចូលរួមក្នុងសន្និសីទជាតិលើកទី១ ស្តីពី គណនេយ្យ ក្រោមប្រធានបទ ‘‘តួនាទីវិស័យគណនេយ្យក្នុងសេដ្ឋកិច្ចឌីជីថល’’​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋា​គា​រសុខាភ្នំពេញ ដែលមានរយៈពេល​ពេញ១ថ្ងៃ។

សន្និសិទថ្នាក់ជាតិនេះ មានគោលបំណងសំខាន់ដើម្បីផ្តល់នូវព័ត៌មានដល់សិក្ខាកាមអំពីវឌ្ឍនភាពថ្មីៗ នៃវិស័យគណ​នេ​យ្យនៅកម្ពុជា និងតួនាទីរបស់គណនេយ្យករ ជំនាញនៅក្នុងយុគសម័យបច្ចេកវិទ្យាក្នុងបរិការណ៍សេដ្ឋកិច្ចឌីជីថល និងដើម្បីប្រមូលធាតុចូលពីអ្នកចូលរួមទាំងអស់ សម្រាប់ជាមូលដ្ឋានបន្ថែមសម្រាប់រៀបចំ និងការកែលម្អក្របខ័ណ្ឌ គោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគ​ណ​នេយ្យ ជាពិសេសក្នុងការពង្រឹងតួនាទីរបស់និយ័តករ និងគណនេយ្យករជំនាញ ក្នុងយុគ​សម័យសេដ្ឋកិច្ចឌីជីថល។