CPBank ឧបត្ថម្ភបង់អង្គុយជូនដល់សាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ CPBank សាខាស្រុករតនមណ្ឌល ក្រោមការដឹកនាំរបស់លោកនាយកសាខា និងមានការចូលរួមពីមន្ត្រីសាខាគ្រប់រូបបានធ្វើការឧបត្ថម្ភបង់អង្គុយជូនដល់សាលាស្រុករតនមណ្ឌល ដើម្បីដាក់បម្រើជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋតាមទីសាធារណៈដែលស្ថិតនៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ការឧបត្ថម្ភបង់អង្គុយនេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍន៍ក្នុងសហគមន៍។ ជាក់ស្តែង CPBank តែងតែបានប្រើប្រាស់​​ប្រាក់​ចំណេញ​មួយចំណែករបស់ខ្លួនសម្រាប់ការបរិច្ចាក និងការឧបត្ថម្ភជាជំនួយសប្បុរសធម៍ផ្សេងៗ ជាទឹកប្រាក់  បង់អង្គុយ សម្ភារៈសិក្សា បរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀតដល់​មន្ទីរពេទ្យ សាលារៀន ​សាលាឃុំ/ស្រុក/សង្កាត់/ក្រុង កិច្ច​ការសង្គម​ និង​មនុស្សធម៍​ផ្សេងៗ​ជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាពសង្គម និងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ទូទាំងប្រទេស។

CPBank ពិតជាមាន​សេចក្តីសោមនស្សរីករាយជាខ្លាំង​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យសណ្តាប់ធ្នាប់សាធារណៈនៅ​ក្នុង​ប្រទេសកម្ពុជាយើង ដោយការប្រគល់បង់អង្គុយ​​នេះ​ ​គឺ​ឆ្លុះបញ្ចាំង​ពី​ទំនួល​ខុស​ត្រូវ​របស់ធនាគារ​ចំពោះ​សង្គម និងប្តេជ្ញា​ចិត្តយ៉ាងមុតមាំក្នុង​ការ​សម្រេច​គោលដៅក្នុងការជួយ និងអភិវឌ្ឍន៍​សង្គមជាតិ។