CPBank ដកប្រាក់ដោយគ្មានប័ណ្ណអេធីអឹមបានរហូតដល់ ១០,០០០ដុល្លារ ក្នុង ១ថ្ងៃ

ងាយស្រួលហើយ ដកប្រាក់បានច្រើនទៀ​ត!

ឥឡូវនេះ អតិថិជន CPBank ទាំងអស់អាចដកប្រាក់ដោយគ្មានប័ណ្ណអេធីអឹម តាមរយៈមុខងារ Cash Out ដែលមាននៅក្នុងសេវាធនាគារចល័ត ដោយឥតគិតថ្លៃបានរហូតដល់ ១០,០០០ដុល្លារ ក្នុង ១ថ្ងៃ ក្នុងករណីដែលលោកអ្នកភ្លេចយកប័ណ្ណអេធីអឹមតាមខ្លួន ឬអ្នកចង់ធ្វើប្រតិបត្តិការដកប្រាក់ដោយមិនចាំបាច់មានប័ណ្ណអេធីអឹម។

ការដកប្រាក់ដោយគ្មានប័ណ្ណរបស់ CPBank គឺជាមធ្យោបាយដែលងាយស្រួលបំផុត និងអាចដកប្រាក់បានចំនួនច្រើនរហូតដល់ ១០,០០០ដុល្លារ​ ក្នុង ១ថ្ងៃ បើប្រៀបធៀបជាមួយការដកប្រាក់តាមរយៈប័ណ្ណអេធីអឹម គឺអាចដកបានត្រឹមតែ ២,០០០ដុល្លារ ក្នុង១ថ្ងៃប៉ុណ្ណោះ។

នេះជារបៀបនៃការដកប្រាក់ដោយគ្មានប័ណ្ណអេធីអឹម សូមចូលទៅកាន់៖ https://youtu.be/7a8M_p4nJyE

លោកអ្នកមិន​ទាន់​មាន​ CPBank Mobile Banking​ នៅ​ក្នុង​ទូរស័ព្ទ​ទេ​មែន​ទេ​?​ ​សូមទាញយកពី​ Google​ Play​ Store​ និង​ Apple’s App Store ដោយ​មិន​គិតថ្លៃ​ និង​បើក​ដំណើរការ​វា​ឥឡូវនេះ​