ធនាគារ ប្រៃសណីយ៍កម្ពុជា យកការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់លើកទឹកចិត្តដល់បុគ្គលិក

ធនាគារ ប្រៃសណីយ៍កម្ពុជា​ តែងតែទទួលស្គាល់នូវគុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប ធនាគារបាន​ផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ពិធីជប់លៀង ការតម្លើងតួនាទី លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត ជាពិសេសនោះគឺដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេសតាំងពីធនាគារបើកសម្ពោធមកម្ល៉េះ។ ក្នុងឆ្នាំ ២០១៩​ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិកទៅទស្សនកិច្ចសិក្សានៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ០៩-១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីលើកទឹកចិត្តបុគ្គលិកឆ្នើមដែលបានខិតខំបំពេញការងារក្នុងរយៈពេលកន្លងមក​។

មិនត្រឹមតែទីក្រុងឌូបៃប៉ុណ្ណោះទេ ធនាគារក៏បានផ្តល់ឱកាសដំណើរកម្សាន្តដល់បុគ្គលិកឆ្នើមជាច្រើនរូបផ្សេងទៀតទៅកាន់ប្រទេសសីង្ហបុរី ប្រទេសម៉ាឡេស៊ី​ និងទីក្រុងតៃវ៉ាន់ នាខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។

ចំពោះដំណើរកម្សាន្តនេះ នឹងធ្វើឲ្យបុគ្គលិកទាំងអស់មានភាពសប្បាយរីករាយ និងជាពិសេសរឹតចំណងសាមគ្គីភាព និងការប្រាស្រ័យទាក់ទងគ្នា។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ធនាគារ ប្រៃសណីយ៍កម្ពុជា  តែងតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកដែលតែងតែខិតខំប្រឹងប្រែងក្នុងការបំពេញនូវការងារ ក្នុងគោលបំណងដើម្បីការអភិវឌ្ឍន៍ខ្លួនឯង កេរ្ត៍ឈ្មោះ និងសក្តានុពលដល់រឹងមាំរបស់ធនាគារ។