ជារៀងរាល់ឆ្នាំ កុមារកម្ពុជារាប់មុឺននាក់ភាគច្រើនមកពីគ្រួសារក្រីក្របានទទួលពិនិត្យ ពិគ្រោះ និងព្យាបាលជម្ងឺប្រកបដោយគុណភាព និងមិនគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា។ ដោយការថែទាំសុខភាព និងសង្គ្រោះជីវិតកុមារជាអទីភាពចំបងមួយ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ដូច្នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមជាមួយ មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីស្នាមញញឹម និងអនាគតដ៏ភ្លឺស្វាង របស់កុមារកម្ពុជា។