សេវាកម្មធនាគារប្រាយវេទបែងឃីង – CPBank

សេវាកម្មធនាគារប្រាយវេទបែងឃីង

សេវាកម្មធនាគារប្រាយវេទបែងឃីង ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនជារូបវន្តបុគ្គល ដែលមានអាជីវកម្ម និងទឹកប្រាក់ធំៗក្នុងការដាក់ប្រាក់បញ្ញើសន្សំជាមួយធនាគារ។ សេវាកម្មនេះនឹងផ្តល់ជូនអតិថិជននូវឯកសិទ្ធិពិសេសដែលអាចធ្វើប្រតិបត្តិការទឹកប្រាក់ក្នុងទំហំធំៗ ការគ្រប់គ្រងសាច់ប្រាក់ ទទួលបានការណែនាំ និងយកចិត្តទុកដាក់ពិសេសពីប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្ទាល់។ អតិថិជនអាចប្រើប្រាស់ផលិតផល ឬសេវាកម្មធនាគារដើម្បីការធ្វើប្រតិបត្តិការផ្ទាល់ខ្លួន ឬប្រតិបត្តិការ​ទូទាត់​ផ្សេងៗនៅក្នុងអាជីវកម្មជាដើម។

លក្ខណពិសេស

អតិថិជនអាចធ្វើការប្រើប្រាស់គ្រប់ប្រភេទគណនីរបស់ធនាគារ ដូចជា Current, Current Tier Pricing, Saving, Saving Tier Pricing, Reurring, Fixed Deposit, Escrow ។ល។
អតិថិជនអាចធ្វើការប្រើប្រាស់គ្រប់ប្រភេទសេវាកម្មរបស់ធនាគារ ដូចជា Tax Payment, Payroll, MB, ATM Card, Merchant, Transfer ។ល។
អតិថិជនដែលមានទឹកប្រាក់សរុបនៅក្នុងធនាគារចាប់ពី៥០០,០០០ដុល្លារ ឬសមមូលឡើងទៅ នឹងត្រូវបានចាត់ជាអតិថិជនប្រាយវេទបែងឃីង
អតិថិជននឹងទទួលបានប័ណ្ណសមាជិកប្រាយវេទបែងឃីង ដើម្បីទទួលបានការផ្តល់ជូនសិទ្ធិអាទិភាព និងការផ្តល់ជូនសេវាពិសេសនៅតាមគ្រប់បណ្តាសាខាធនាគារប្រៃសណីយ៍កម្ពុជារាល់ពេលធ្វើប្រតិបត្តិការផ្សេងៗ។

អត្ថប្រយោជន៍ពិសេស
ផ្តល់ជូនមូលប្បទានប័ត្រឥតគិតថ្លៃ (០១ខែ ០១ក្បាល)
ផ្តល់ជូនប័ណ្ណវីសាព្រីមៀរ៍ ដោយមិនគិតកម្រៃសេវា
ផ្តល់ជូនរបាយការណ៍គណនីឥតគិតថ្លៃ (០១ខែ ០៣ដង)
ផ្តល់ជូនBanker Chequeឥតគិតថ្លៃ (០១ខែ ០១សន្លឹក)
ផ្តល់ជូនការបញ្ជាក់ព័ត៌មានគណនីឥតគិតថ្លៃ (០១ខែ ០១សន្លឹក)
ការផ្ទេរប្រាក់ក្នុងប្រទេស
– ការផ្ទេរចូល៖ មិនគិតកម្រៃសេវា គ្រប់ទំហំទឹកប្រាក់
– ការផ្ទេរចេញ៖
+ ទឹកប្រាក់ < ៥,០០០ដុល្លារ កម្រៃ ៥ដុល្លារ + ទឹកប្រាក់ >= ៥,០០០ដុល្លារ កម្រៃ ១០ដុល្លារ
ការផ្ទេរប្រាក់ក្រៅប្រទេស
– សេវាផ្ទេរចូល៖ ០.៣០% នៃទឹកប្រាក់ដែលផ្ទេរចូល (អប្បបរមា ១០ដុល្លារ)
– សេវាផ្ទេរចេញ៖ ទាបជាងអត្រាធម្មតា ០.០៥% នៃទឹកប្រាក់ដែលផ្ទេរ (អប្បបរមា ១៥ដុល្លារ) + Cable fee ១៥ដុល្លារ គ្រប់ទំហំទឹកប្រាក់
សេវាប្រាក់បៀវត្សរ៍
– សម្រាប់ឆ្នាំទី១៖ មិនគិតសេវា
– សម្រាប់ឆ្នាំទី២ឡើង៖ ទាបជាងសេវាធម្មតា ០.១០ដុល្លារ ក្នុង១ប្រតិបត្តិការ
ទទួលបានការយកចិត្តទុកដាក់ និងតំហែទាំទៅលើប្រតិបត្តិការ និងគណនីរបស់អតិថិជនពីសំណាក់ប្រធានផ្នែកទំនាក់ទំនងប្រកបដោយបទពិសោធន៍និងមានទំនុកចិត្តខ្ពស់។
– ទទួលបានសេវាកម្មអាទិភាព និងការទទួលបានសិទ្ធិផ្តាច់មុខនៅ Private Banking Lounge ឬ VIP Room នៅតាមសាខារបស់ធនាគារដែលមានកន្លែងអង្គុយប្រកបដោយផាសុខភាព អាហារសម្រន់ និងអ៊ីនធឺណែតវ៉ាយហ្វាយ។​
ទទួលបានភាពឯកជនបំផុតនៅពេលធ្វើប្រតិបត្តិការជាមួយបន្ទប់ឯកជន ឬអាចរកបានសម្រាប់ការពិភាក្សាអាជីវកម្មផ្សេងៗរបស់អតិថិជន។

Cambodia Post Bank