(English) ATM/Cash In Network – CPBank
(English) ATM/Cash In Network

ម៉ាស៊ីនអេធីអឹម/សេវាដាក់ប្រាក់

 

ម៉ាស៊ីនអេធីអឹម

ម៉ាស៊ីនអេធីអឹមរបស់CPBank ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប ហើយអាចប្រើប្រាស់បានជាមួយ magnetic strip និង Chip Card។ អតិថិជនរបស់យើងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដោយមានសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលបំផុត។ ការវិនិយោគលើបណ្តាញ អេធីអឹមគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់ CPBank ប៉ុន្តែយើងធ្វើខុសពីធនាគារផ្សេងទៀត។ យើងសង្កត់ធ្ងន់លើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អតិថិជនដើម្បីការពារព័ត៌មានអតិថិជន ដែលជាម្ចាស់ប័ណ្ណអេធីអឹម។

សេវាកម្មហិរញ្ញវត្ថុរួមទាំង៖
  • សមតុល្យគណនី
  • របាយការណ៍ហិរញ្ញវត្ថុ
  • ដកប្រាក់
  • ផ្ញើប្រាក់ទៅធនាគារក្នុងស្រុក
  • ផ្ញើប្រាក់ទៅធនាគារក្រៅស្រុក
  • ទូទាត់វិក្កយបត្រ
  • បញ្ចូលទឹកប្រាក់ទូរស័ព្ទ
  • ទទួលសារផ្តល់ដំណឹង

សេវាដាក់ប្រាក់

CPBank ផ្តល់​ជូន​អតិថិជននូវ​មធ្យោបាយ​ជាច្រើនលើ​សេវា​ដាក់​ប្រាក់​ចូលក្នុងគណនី​រួមមាន​ ការដាក់ប្រាក់តាម​រយៈ​បណ្តាញប្រតិបត្តិការសាខា​ CPBank​ និង​តាម​រយៈ​បណ្តាញ​ម៉ាស៊ីន​ដាក់ប្រាក់ទំនើប។ ក្រៅពី​មធ្យោបាយខាងលើ CPBank​ ក៏​បាន​ពង្រីក​សេវា​ដាក់​ប្រាក់​សម្រាប់​អតិថិជន​តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយនឹង​ស្ថាប័នផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់​​ឈានមុខ​គេ​នៅ​កម្ពុជា​ផ្សេងៗ​ទៀត​ផង​ដែរ​។

រីករាយ​ជាមួយនឹងការដាក់ប្រាក់ ឬបង់ប្រាក់កម្ចីតាម​មធ្យោបាយដ៏ងាយស្រួលដូច​ខាងក្រោម​៖​
CPBank មានបណ្តាញប្រតិបត្តិការចំនួន ៦០ សាខាទូទាំងប្រទេស។ លោកអ្នក​អាច​ដាក់ប្រាក់​ចូល​ក្នុង​គណនី​តា​មរយៈបញ្ជរបេឡាករនៅតាមបណ្តាញប្រតិបត្តិការសាខាណាមួយដែលនៅជិតលោកអ្នកបំផុត។
CPBank មាន​ម៉ាស៊ីន​អេធីអឹម​ជាង​ ៨៩ ដែលកំពុង​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស​ និងមានម៉ាស៊ីនដាក់ប្រាក់ទំនើបចំនួន ២ ដែលស្ថិតនៅទីតាំងសាខាសែនសុខ (ផ្សារទំនើបអ៊ីអន ២) និងសាខាអូរឡាំពិក។​ លោកអ្នក​អាច​ដាក់ប្រាក់​ចូល​ក្នុង​គណនី​តា​មរយៈ​ម៉ាស៊ីន​ដាក់​ប្រាក់ទាំង ២ ទីតាំងខាងលើនេះ​បាន ២៤​ម៉ោង​លើ​២៤​ម៉ោង​ និងមិនគិតថ្លៃសេវា​។
ការដាក់ប្រាក់តាមភ្នាក់ងារផ្ទេរប្រាក់ Wing ជាង ៧,៣០០ កន្លែងទូទាំងប្រទេស។ លោកអ្នកអាចធ្វើការដាក់ប្រាក់ចូលក្នុងគណនី CPBank និងអាច​ធ្វើការ​ទូទាត់​ប្រាក់​កម្ចី​របស់​អ្នក​នៅ​តាម​បណ្តាភ្នាក់ងារ​ Wing ​ណាមួយ​ដែល​នៅ​ជិត​លោកអ្នកបំផុត​។​​

 

ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ លោកអ្នក​អាច​ត្រួតពិនិត្យ​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយស្រួល និងមានសុវត្ថិភាពតាម​រយៈ CPBank Mobile Banking។​ ទាញយក CPBank Mobile Banking ដោយឥតគិតថ្លៃ និងបើកដំណើរការឥឡូវនេះ។

CPBank កំពុង​បន្ត​បង្កើន​បណ្តាញប្រតិបត្តិការ​សាខា ​ម៉ាស៊ីនដាក់ប្រាក់ទំនើប និង​ការ​សហការ​ជាមួយស្ថាប័នជាប់ពាក់ព័ន្ធជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សេវាដាក់ប្រាក់របស់អតិថិជន​។​​

Cambodia Post Bank