SME Financier of the Year – Asia 2022 (Silver)
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់ «SME Financier of The Year-Asia» លំដាប់ថ្នាក់ Silver ក្នុងកម្មវិធី Global SME Finance Forum Award 2022 ដែលរៀបចំឡើងដោយ International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) កាលពីថ្ងៃអង្គារ ទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ស្វែងយល់បន្ថែមទៀតធនាគារ ប្រៃសណីយ៍កម្ពុជា បានឈ្នះពានរង្វាន់ “Quality Achievements Award 2022″ លំដាប់ថ្នាក់ “Platinum”
ធនាគារ ប្រៃសណីយ៍កម្ពុជា បានឈ្នះពានរង្វាន់ “Quality Achievements Award 2022" លំដាប់ថ្នាក់ "Platinum" ពីស្ថាប័ន European Society for Quality Research ('ESQR') ប្រទេសស្វីស សម្រាប់ការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ក្នុងការផ្តោតលើការពង្រឹងគុណភាព របស់ខ្លូនក្នុងការផ្តល់សេវាកម្ម និង អភិវឌ្ឍន៍ផលិតផលនានា។
ស្វែងយល់បន្ថែមទៀតធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី
CPBank ទទួលបានប្រសិទ្ធនាមជា "ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី" ពី IFC និង SME Finance Forum។ CPBank ទទួលបានប្រសិទ្ធនាមនេះ ដោយសារតែធនាគារបានរួមចំណែកយ៉ាងធំ ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ស្វែងយល់បន្ថែមទៀតFastest Growing Retail and SME Bank Cambodia 2021
CPBank ទទួលបានពានរង្វាន់ជាធនាគារឆ្នើម “Fastest Growing Retail and SME Bank Cambodia 2021” ពី International Business Magazine ពីទីក្រុងឌូបៃ។ នៅឆ្នាំ ២០២១ CPBank បានពង្រីកបណ្តាញសាខារបស់ខ្លួនដល់ ៦០ សាខាទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ។
ស្វែងយល់បន្ថែមទៀតLeadership in Contactless Conversion 2020
ក្នុងនាមជា ធនគារ ដែលទទួលបានពានរង្វាន់ឈានមុខពី VISA ផ្នែក “Leadership in Contactless Conversion 2020” CPBank សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលផ្តល់ទំនុកចិត្ត និងការគាំទ្រកន្លងមក។ យើងសូមប្តេជ្ញាថា និងបន្តផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជនយើង។
ស្វែងយល់បន្ថែមទៀតធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី ពី IFC និង SME Finance Forum
សហគ្រិនស្រ្តី គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្នម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគ ច្រើននៅកម្ពុជា គឺជាស្រ្តីដែលពួកគាត់ជាចលករដ៏សំខាន់ក្នុងការបង្កើតការងារនៅតាមបណ្តាសហគមន៍ទូទាំងប្រទេស។ ការលើកកម្ពស់ និងផ្តល់ឱកាសជូនស្រ្តី ដើម្បីចូលរួមក្នុងវិស័យអាជីវកម្ម និងវិស័យហិរញ្ញវត្ថុ គឺជាការយកចិត្តទុកដាក់ និងការ ប្តេជ្ញាចិត្តបំផុតរបស់ CPBank ។ CPBank ទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់ សហគ្រិនស្រ្តី ”ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នតតូច និងមធ្យម (SME Finance Forum)។ ផ្តោតសំខាន់លើការ យកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ និង សម្របសម្រួលផ្នែកហិរញ្ញវត្ថុ ជូនដល់សហគ្រិនស្រ្តីទាំងអស់ទូទាំងប្រទេស ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថុក្នុង ការបង្កើននូវលទ្ធភាព និងសិទ្ធិអំណាចជូនដល់សហគ្រិនស្រ្តីនិងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងអាជីវកម្មនៅទូទាំងប្រទេស។
ស្វែងយល់បន្ថែមទៀត