Subsidiary

SUBSIDIARY

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណនគឺជាក្រុមបុត្រសម្ព័ន្ធរបស់ធនាគារប្រៃណីយ៍កម្ពុជាក.អ ដែលត្រូវបានផ្ទេរភាគទុនិក​ជាផ្លូវការណ៍កាលពីថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៧។

គិតត្រឹមចុងឆ្នាំ២០២១នេះ គ្រឹះស្ថានមានទ្រព្យសកម្មរហូតដល់៧៥,៣៤លានដុល្លារអាមេរិក និងមានផលប័ត្រឥណទានជាង៧២លានដុល្លារអាមេរិក។ ហ្វូណនកំពុងពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនគ្រប់ដណ្តប់លើតំបន់សកត្តានុពលនានា តាមរយៈបណ្តាញប្រតិបត្តិការចំនួន៥១សាខា​ទូទាំងប្រទេស​កម្ពុជា​។​ ចំណែកទីផ្សាររបស់គ្រឹះស្ថានគឺបំពេញបន្ថែមទៅនឹងផ្សារចម្រុះ​របស់ធនាគារប្រៃណីយ៍កម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់អ្នកមានចំណូលទាបដែលក្រុមគោលដៅនេះធនាគារអាចពិបាកក្នុងការចាប់យក ទំាងអ្នកមានចំណូលពីប្រាក់បៀវត្ស និងអ្នកមានចំណូលពីរបរផ្ទាល់ខ្លួន ។

​ហ្វូណនប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវទស្សនៈវិស័យវែងឆ្ងាយរបស់ខ្លួន៖ “ជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេ​​​ជួយលើកកម្ពស់ជីវភាពរស់នៅ និងភាពជោគជ័យដល់ពលរដ្ឋកម្ពុជា”។ ព្រមទំាងបេសកម្មរបស់ខ្លួន “ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលមានលក្ខណៈ សាមញ្ញ ងាយស្រួល សេវារហ័ស និងប្រតិបត្តិតាមច្បាប់ ប្បញ្ញត្តិនានា”

សូមចុចនៅទីនេះ ដើម្បី​ចូលទៅកាន់គេហទំព័ររបស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន