ពិធីសម្ពោធជាផ្លូវការធនាគារប្រៃសណីយ៌កម្ពុជា អ.ក ទាំង 3 សាខា

ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ធនាគារប្រៃសណីយកម្ពុជា អ.ក ដើម្បីផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរ និងងាយស្រួលដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសដើម្បីគ្រប់គ្រងសាច់ប្រាក់និងការទូទាត់ឆាប់រហ័សរបស់ខ្លួនធនាគារប្រៃសណីយ៍កម្ពុជា សូមបង្ហាញជូនដោយរីករាយថា ធនាគារនឹងសាខានៅទីតាំងធំៗចំនួន 3 បន្ថែមទៀតដូចខាងក្រោម៖

1.ធនាគារប្រៃសណីយ៍កម្ពុជា សាខាសែនសុខ (ផ្សារអ៊ីអន ២)

ស្ថិននៅជាន់ទី២ ផ្សារទំនើបអ៊ីអន ២ ដែលបំពាក់ដោយបរិក្ខារទំនើប និងបុគ្គលិកជំនាញសម្រាប់ផ្តល់ការប្រឹក្សាអំពីផលិតផល និងសេវាកម្មរបស់ធនាគារ

 

2.សាខាស្រុកមុខកំពូល ឃុំព្រែកអញ្ចាញ

សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

3.សាខាស្រុកត្រាំកក់ ឃុំអង្គស្នួល

សាខានេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សាខាទាំងបីសាខានេះ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ដោយមានបុគ្គលិកជំនាញ ដើម្បីផ្តល់សេវាកម្ម និងប្រឹក្សាជាមួយអតិថិជន អំពីផលិតផល និង សេវាកម្មធនាគារ។ អតិថិជននឹងរីករាយជាមួយសេវាធនាគារដ៏ងាយស្រួល និងរហ័ស ជាពិសេស ជាមួយសេវាអេធីអិម និងធនាគារចល័ត ២៤ ម៉ោង និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍។