ពិធីសម្ភោធជាផ្លូវការ ភាពជាដៃគូ សេវាធានារ៉ាប់រងអាយុជីវិត

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ធនាគារបានបើកសម្ភោធជាផ្លូវការនូវភាពជាដៃគូ
ចែកចាយសេវាធានារ៉ាប់រងអាយុជីវិត ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្វ ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងណាឌីយ៉ា អុិនវេសមិនហូឌីង ភីអិលស៊ី និងក្រុមហ៊ុន Muang Thai Life Assurance PCL មកពីប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅសណ្ឋាគារ Raffles Le  Royal ក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីនាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ។ ការសហការនេះនឹងផ្តល់លទ្ធភាពដល់អតិថិជនធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានការពិគ្រោះយោបល់ដោយឥតគិតថ្លៃលើសេវាកម្មធានារ៉ាប់រងអាយុជីវិត ពីអ្នកពិគ្រោះយោបល់ដែលមានជំនាញនិងវិជ្ជាជីវៈរបស់សុវណ្ណភូមិ ឡាយហ្វ ដែលនៅសាខារបស់ធនាគារទូទាំងប្រទេស។

ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មីៗស្របតាម
តម្រូវការរបស់ប្រជាជនកម្ពុជាសព្វថ្ងៃនេះ។ កិច្ចសហប្រតិបត្តិការចែកចាយសេវាកម្មធានារ៉ាប់រងដែលមានតម្លៃសមរម្យជាមួយសុវណ្ណភូមិ ឡាយហ្វ គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីផ្តល់ដំណោះស្រាយដល់អតិថិជនរបស់យើង មិនឲ្យព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ នៅពេលបញ្ហាដែលមិនបានមើលឃើញទុកជាមុនឬចាប់ផ្តើមពីអ្នកជំងឺធម្មតារហូតដលជម្ងឺធ្ងន់ ពិការភាពដោយសារជម្ងឺ ឬគ្រោះថ្នាក់ដោយចៃដន្យណាមួយ។