សាខាឆ្នើមប្រចាំខែកក្កដាលើ “ការគ្រប់គ្រងគុណភាពឥណទានល្អបំផុតក្នុងកំឡុងពេល COVID-19”

នាថ្ងៃទី4 ខែសីហា ឆ្នាំ2020 គណៈគ្រប់គ្រង CPBank សម្រេចប្រគល់ពានរង្វាន់សាខាឆ្នើមប្រចាំខែកក្កដាលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលនៃរោគរាតត្បាតសកលនៃជំងឺ COVID-19” ជូនដល់ CPBank សាខាអូរបែកក្អម ដែលសម្រេចបាននូវការគ្រប់គ្រងឥណទានបានយ៉ាងល្អបំផុតដោយពុំមានការខូចខាតឥណទានណាមួយឡើយ។

ដោយផ្អែកលើកិច្ចដឹកនាំបានយ៉ាងល្អរបស់លោកនាយក ប៉ែន ច័ន្ទតារា នាយកសាខាអូរបែកក្អម និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបទៅដោយការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលធ្វើឱ្យសម្រេចបាននូវសមិទ្ធិផលគួរជាទីគាប់ប្រសើរមួយនេះ គណៈគ្រប់គ្រងបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់លោកនាយក និងបុគ្គលិកទាំងអស់របស់សាខា និងសូមប្រគល់ជាវិញ្ញាបនបត្រសាខាឆ្នើមជូនដល់សាខាអូរបែកក្អម ដើម្បីជាការទទួលស្គាល់ និងបញ្ជាក់ថាសាខាពិតជាសម្រេចបាននូវសមិទ្ធិផលការងារមួយនេះពិតប្រាកដមែន។

នាឱកាសអបអរសាទរនេះ ធនាគារបានប្រគល់ជារង្វាន់លើកទឹកចិត្តចំនួន 2,000,000រៀល ជូនដល់សាខាដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរ និងថ្លែងអំណរគុណដល់លោកនាយក និងបុគ្គលិកសាខាទាំងអស់ផងដែរ។