ទូទាត់តាមរយៈប័ណ្ណវីសា CPBank នឹងទទួលបានប័ណ្ណទឹកប្រាក់ 1$ ភ្លាមៗនៅ Global House

ទូទាត់កាន់តែច្រើន​ ចំណេញកាន់តែច្រើនជាមួយប័ណ្ណវីសា CPBank! គ្រាន់តែលោកអ្នកប្រើប្រាស់ប័ណ្ណវីសា CPBank ទិញគ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋាន នៅគ្លូប៊ល ហៅស៍ (Global House) តាមរយៈការទូទាត់តាមបច្ចេកវិទ្យា Contactless ចាប់ពី $10 ឡើងទៅនោះលោកអ្នកនឹងទទួលប័ណ្ណទឹកប្រាក់ចំនួន $1 ភ្លាមៗ។ ជាពិសេសអតិថិជនសំណាង 1រូបក្នុងមួយថ្ងៃនឹងមានឱកាសទទួលបានប័ណ្ណទឹកប្រាក់រហូតដល់ $10។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី01 ខែសីហា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។

លក្ខខណ្ឌ៖

  • ទូទាត់តាមរយៈប័ណ្ណ CPBank Visa Contactless ដែលមានទឹកប្រាក់ $10 នៅក្នុងវិក្កយបត្រតែមួយនឹងទទួលបានប័ណ្ណទឹកប្រាក់ $1 ភ្លាមៗ នៅគ្លូប៊ល ហៅស៍ (Global House)
  • ការទូទាត់អតិបរមាត្រឹម 10ប័ណ្ណ ដោយក្នុងមួយប័ណ្ណមានទឹកប្រាក់ $10 និង 10ប័ណ្ណសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ
  • កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
  • សន្លឹកប័ណ្ណនេះអាចប្រើបានសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
  • សន្លឹកប័ណ្ណនេះអាចប្រើជាការបញ្ចុះតម្លៃសម្រាប់ចំនួនទឹកប្រាក់ដែលទិញលើសពីតម្លៃប័ណ្ណដែលប្រើតាមរយៈបច្ចេកវិទ្យា contactless
  • សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • ការផ្តល់ជូននេះមានចំនួនកំណត់ អ្នកដែលអញ្ជើញមកមុននឹងទទួលបានមុនរហូតដល់អស់ពីស្តុក
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕