CPBank ជាសមាជិកភាពក្នុងការផ្តល់ជូនការទូទាត់ឌីជីថលតាមរយៈប្រព័ន្ធទូទាត់បាគង

CPBank បាន​ក្លាយជា​សមាជិកផ្លូវការ​នៃ​ប្រព័ន្ធ​ទូទាត់​បាគងចាប់តាំងពីខែសីហា ឆ្នាំ២០១៩ ដែល​ជា​កម្មវិធី​ទូទាត់​ឌី​ជី​ថ​ល​តាមរយៈ​ទូរស័ព្ទ​ដៃដ៏រហ័ស ងាយស្រួល និងមានសុវត្ថិភាពបំផុត ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធនាគារជាតិ ​នៃ ​កម្ពុជា។ ការក្លាយជាសមាជិកនៃប្រព័ន្ធទូទាត់បាគង គឺជាការចូលរួមចំណែកក្នុងការជួយសម្រួលដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន និងសាធារណជនទាំងអស់ទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងរហ័សបំផុត។
ហេតុនេះហើយ​ CPBank មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅលោកអ្នកអាចធ្វើការចុះឈ្មោះ និងប្រើប្រាស់ការទូទាត់តាមប្រព័ន្ធបាគងជាមួយ CPBank ដែលមានមុខងារដ៏សប្បូរបែបជាច្រើនរួមមាន៖
  1. ការផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (ពីគណនីបាគង ទៅគណនីធនាគារ ឬពីគណនីធនាគារ ទៅគណនីបាគងវិញ)
  2. ការផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា (ពីគណនីបាគង ទៅគណនីបាគង ឬពីគណនីបាគង ទៅគណនីធនាគារ)
  3. ការដាក់ប្រាក់នៅបញ្ជរបេឡារបស់ CPBank ឬបណ្តាសមាជិកផ្សេងទៀតរបស់បាគងចូលក្នុងគណនីបាគង ឬចូលក្នុងគណនីធនាគារ
  4. ការដកប្រាក់ចេញពីគណនីបាគងនៅបញ្ជរបេឡារបស់ CPBank ឬបណ្តាសមាជិកផ្សេងទៀតរបស់បាគង
  5. ការពិនិត្យសមតុល្យគណនីរបស់អ្នកជាប្រាក់រៀល និងប្រាក់ដុល្លារ
  6. ការទូទាត់លើការទិញទំនិញតាមបណ្តាហាងនានាតាមរយៈ QR Code
  7. ការតាមដាន ​និង​ត្រួតពិនិត្យ​លំហូរ​សាច់​ប្រាក់ និង​ប្រតិបត្តិការ​លម្អិតផ្សេងៗ​
សូម​ទាញ​យក​កម្មវិធីបាគង​ពី App Store ឬ​ Play Store ដោយ​ជ្រើសរើស​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជា​ធនាគារ​គោល​ក្នុង​ការ​ប្រើប្រាស់​នេះ៖
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ 023 260 888