CPBank ជួយសម្រួលដល់ការទូទាត់របស់អាជីវករទូទាំងប្រទេស

នាយុគសម័យបច្ចេកវិទ្យា CPBank នៅតែបន្តនៅវឌ្ឍនភាពនៃអភិវឌ្ឍន៍សេវាកម្មឌីជីថលជូនអតិថិជន អាជីករ ក្រុមហ៊ុន​ ​និងសាធារណៈជនទូទាំងប្រទេសឲ្យទទួលបានភាពសម្បូរបែបក្នុងការទូទាត់។ ដោយសារតែការមើលឃើញនូវតម្រូវការរបស់សាធារណៈជនក្នុងការទូទាត់ប្រាក់ CPBank បង្កើតឲ្យមាននូវសេវា QRPayment​ ដែលមាននៅក្នុងសេវាធនាគារចល័តដែលអាច​ផ្តល់ជូនអតិថិជននូវការ​ទូទាត់ និង​ផ្ទេរ​​ប្រាក់​តាមរយៈ​ការ​ស្កេន​ QR ​Code​ បានយ៉ាង​ងាយស្រួល​ និងឆាប់រហ័សដោយ​មិន​ចាំបាច់​ប្រើ​សាច់ប្រាក់ផ្ទាល់​ ​និងជាពិសេស​មិន​គិតក​ម្រៃ​សេវាគ្រប់ប្រតិបត្តិការទាំងអស់​។

​ទាំង​នេះជាមតិយោបល់ពីអតិថិជនរបស់ CPBank ដែលបានប្រើប្រាស់ការទូទាត់តាមរយៈ QRPayment៖

លោកពូ ហុង​ រ៉ត ជាអ្នកប្រកបរបរលក់ដូងបានមានប្រសាសន៍ថា៖ តាំងពីគាត់ចាប់ផ្តើមប្រើប្រាស់ការទូទាត់តាមរយៈ CPBank QR Scan មកគាត់ពិតជាទទួលបានចំណូលយ៉ាងច្រើនដោយសារតែអ្នកទិញដូងរបស់គាត់ជារៀងរាល់ថ្ងៃគឺ បានទូទាត់ប្រាក់ឲ្យគាត់តាមរយៈ QR Code។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានប្រាប់ថាគាត់អាចពិនិត្យមើលទឹកប្រាក់ដែលទទួលបាន ពីការលក់ដូងរបស់គាត់តាមរយៈសេវាធនាគារចល័តបានយ៉ាងងាយស្រួល ពេលខ្លះគាត់មិនចាំបាច់លំបាកអាប់លុយឲ្យអ្នកទិញវិញទេ គ្រាន់តែមកដល់ពួកគេស្កេន QR Code បង់លុយរួចជាការស្រេច។ ជាចុងក្រោយគាត់បាននិយាយថាគាត់ពិតជាសប្បាយរីករាយណាស់ដែលបានប្រើប្រាស់សេវាកម្មមួយនេះរបស់ធនគារ ពីព្រោះគាត់អាចមានគណនីសន្សំមួយសម្រាប់សន្សំប្រាក់ដើម្បីផ្តត់ផ្គងគ្រួសាររបស់គាត់ និងសម្រាប់ទុកប្រើប្រាស់ពេលគាត់ចាស់ទៅ។

បងប្រុស អ៊ុយ សុផារ៉ា ជាម្ចាស់ហាងលក់សម្ភារៈកីឡានៅខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ គាត់បានចាប់ផ្តើមប្រើប្រាស់ការទូទាត់តាម QRPayment តាមរយៈការណែនាំរបស់មិត្តភក្តិរបស់គាត់។ គាត់បានបន្ថែមទៀតថា រឿងដែលគាត់ភ្ញាក់ផ្អើលគឺ នៅពេលដែលគាត់ទៅបើកគណនី គាត់មិនតម្រូវឲ្យមានតម្កល់សមតុល្យបើកគណនីចំនួន ១០ដុល្លារទេ។ តាំងពីពេលដែលគាត់បានប្រើប្រាស់សេវាទូទាត់នេះមក គាត់ពិតជាទទួលបានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ពីអតិថិជន និងការទូទាត់ទៅកាន់ដៃគូអាជីវកម្មរបស់គាត់ ហើយដែលសំខាន់គឺមិនមានគិតកម្រៃសេវាទាល់តែសោះ។​​ បន្ថែមលើនេះ គាត់សូមសរសើរដល់ប្រព័ន្ធទំនើបកម្មរបស់ CPBank ថាពិតជាមានភាពរហ័សទាន់ចិត្ត និងងាយស្រួលសម្រាប់ការទូទាត់ប្រចាំថ្ងៃក្នុងអាជីវកម្មបច្ចុប្បន្នរបស់គាត់ ជាពិសេសនោះ គឺការផ្ទេរប្រាក់រហូត ៥ ម៉ឺនដុល្លារក្នុងមួយថ្ងៃដោយមិនគិតកម្រៃសេវា។