CPBank ចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដោយសារការរីករាលដាលនៃវីរុស COVID-19

យើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវអនាម័យដើម្បីសុវត្ថិភាព និងសុខភាពទាំងបុគ្គលិក និងអតិថិជនគ្រប់រូប សំរាប់​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស COVID-19​​ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​មុន​ពេល​ចូល​ធនាគារ​​​ ការ​លាង​សម្អាត​ដៃ​ជា​មួយ​ទឹក​អាកុល​ ឬ​សាប៊ូ​ជា​ប្រចាំ ព្រម​ទាំង​វិធាន​ការ​អនាម័យ​និង​ការ​ពារ​ផ្សេងៗ​ទៀត​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ទីកន្លែង និងសម្ភារផ្សេងៗជុំវិញបរិវេណធនាគារទាំងអស់ ត្រូវបានសម្អាតយ៉ាងស្អាត និងញឹកញាប់ផងដែរ។

CPBank សង្ឃឹមថាសកម្មភាពសម្អាត និងការការពារទាំងអស់ដែលបានធ្វើឡើងនៅគ្រប់សាខាអាចរក្សាបាននូវសុវត្ថិភាព និងសុខមាលភាពអ្នកគ្រប់គ្នា និងជៀសឆ្ងាយពីជំងឺ COVID-19។

សូមជូនពរឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ មាំមួន និងជៀសឆ្ងាយពី ជំងឺ COVID-19។ សូមអរគុណ!