“សេវាធនាគារ ៣៦៥ថ្ងៃ” នឹងដាក់បម្រើជូនដល់អតិថិជនចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០

ជាធម្មតាធនាគារធ្វើការបម្រើសេវាកម្មជូនអតិថិជនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ឥឡូវនេះ ធនាគារ ប្រៃសណីយ៍កម្ពុជានឹងធ្វើការផ្តល់ជូនសេវាធនាគារបន្ថែមរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដែលហៅថា “សេវាធនាគារ ៣៦៥ថ្ងៃ” ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនរបស់ធនាគារ។ បច្ចុប្បន្ននេះ ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើប្រតិបត្តិការសេវាធនាគារ ៣៦៥ ថ្ងៃ ចំពោះសាខាសែនសុខរួចមកហើយ ដែលបានបម្រើសេវាជូនអតិថិជន ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង៧:០០នាទីយប់ ដែលមានទីតាំងនៅជាន់ទី ២ នៃផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។

នាថ្ងៃទី២ ខែមករា​ ឆ្នាំ២០២០ខាងមុខនេះ ធនាគារ ប្រៃសណីយ៍កម្ពុជានឹងដាក់ឲ្យដំណើរការ “សេវាធនាគារ ៣៦៥ថ្ងៃ” ជារៀងរាល់ថ្ងៃពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង៤:៣០នាទីរសៀលជូនដល់អតិថិជនបន្ថែម ចំពោះសាខាទីស្នាក់កណ្តាល និងសាខាអូឡាំពិក។ ជាមួយនឹងការដាក់ឲ្យដំណើរនេះ ធនាគារនឹងបម្រើជូនសេវាកម្មជាច្រើនជូនអតិថិជនរួមមាន ឥណទាន គណនីបញ្ញើសន្សំ គណនីចរន្ត សេវាផ្ទេរប្រាក់ សេវាប្តូរប្រាក់ សេវាធនាគារចល័ត និងការប្រើប្រាស់សេវាដាក់ និងដកប្រាក់តាមម៉ាស៊ីនអេធីអឹម ២៤ម៉ោង លើ ២៤ម៉ោង រួមបញ្ចូលទាំងថ្ងៃឈប់សម្រាកបុណ្យជាតិផ្សេងៗ។

លើសពីនេះទៅទៀត ធនាគារជឿជាក់ថា សេវាធនាគារ ៣៦៥ថ្ងៃ ដែលនឹងដាក់ឲ្យដំណើរការ និងជួយឲ្យអតិថិជនពេញចិត្តជាមួយការផ្តល់នូវសេវាធនាគារកាន់តែងាយស្រួល និងមានទំនុកចិត្តខ្ពស់សម្រាប់អតិថិជនគ្រប់កម្រិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទមកលេខ 023 260 888

គេហទំព័រ៖ www.cambodiapostbank.com

ឬស្វែងរកធនាគារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៖ https://www.facebook.com/cpbankplc/

Twitter: https://twitter.com/CPBank1

Linked Page: https://www.linkedin.com/company/cp-bank-plc/

Telegram Channel: https://t.me/s/cpbankplc