កិច្ចសម្ភាសន៍របស់ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងកម្មវិធីទូរទស្សន៍ GSB របស់ប្រទេសថៃ

នារសៀលថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការផ្តល់បទសម្ភាសន៍ជាមួយកម្មវិធី​ទូរទស្សន៍ GSB របស់ប្រទេសថៃ ក្រោមប្រធានបទ ការសន្សំប្រាក់ក្នុងធនាគារនៅជុំវិញតំបន់​អាស៊ីអាគ្នេយ៍‘‘Savings Bank around ASEAN’’ ដើម្បីផ្តល់ព័ត៍មានពីផលិតផល និងសេវាកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា និងការជួយទ្រទ្រង់ហិរញ្ញវត្ថុដល់សហគ្រិនភាព និងប្រជាពលរដ្ឋគ្រប់កម្រិតដើម្បីបង្ហាញពី កេរ្ត៍ឈ្មោះ និងសក្តានុពលដ៏រឹងមាំរបស់ធនាគារទៅដល់បណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។