អបអរសាទរអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែករដ្ឋបាលធុរកិច្ច

គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ប្រៃសណីយ៍កម្ពុជា សូមអបអរសាទរអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ដែលទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែករដ្ឋបាលធុរកិច្ចដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែករដ្ឋបាលធុរកិច្ចជូនដល់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃ CPBank ក្នុងពិធីកាត់ខ្សែបូរអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេង របស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។