ការឈរជើងដ៏រឹងមាំបំផុតនៅក្នុងទីផ្សារតាមរយៈការចែករំលែកបទពិសោធន៍

ក្នុងប្រតិបត្តិការរយៈពេល ៥ឆ្នាំ យើងត្រូវបានទទួលស្គាល់នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាថា ជាធនាគារដែល ក្នុងលំដាប់ទី ៥ ជាមួយបណ្តាញប្រតិបត្តិការ និងកំណើន ប្រកបដោយនិរន្តរភាពក្នុងចំណោមធនាគារពាណិជ្ជ។

ក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាង កាណាឌីយ៉ា អ៊ិនវេសមិនហូឌីង ភីអិលស៊ី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុន ហ្វាយណាន់ស៊ល្យហូលឌីង យើងមានកិត្តិយសណាស់ក្នុងការអភិវឌ្ឍន៍ជំនាញតាមរយៈការអនុវត្តន៍កន្លងមកនៅក្នុងតំបន់ និងធ្វើឱ្យសមស្របទៅនឹងបរិបទក្នុងស្រុកដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

ធនាគារបានពង្រីកសាខារហូតដល់ ៤៥សាខា ត្រឹមចុងឆ្នាំ២០១៨ដែលនេះអាចចាត់ទុកថា ជាការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតក្នុងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ដែលធនាគារបានអនុលោមតាមការអនុវត្តកន្លងមកក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងមុខងារហានិភ័យ ឯករាជ្យផ្សេងៗ ជាពិសេសការធានារ៉ាប់រងឥណទាន។ រហូតមកដល់ពេលនេះ យើងបានគ្រប់គ្រងហានិភ័យរបស់យើងបានយ៉ាងល្អដោយគ្មានការខូចខាតប្រតិបត្ដិការណាមួយកើតឡើងឡើយ។ ធនាគារក៏ប្រតិបត្តិតាមគោលការណ៍ការពារ ៣ កម្រិត សម្រាប់ការគ្រប់គ្រងហានិភ័យរបស់ខ្លួនដែលសវនកម្ម គឺជាខ្សែការពារទី ៣ ដែលមានឯករាជ្យភាពទាំងស្រុង និងមានសិទ្ធិរាយការណ៍ដោយផ្ទាល់ទៅកាន់ក្រុមប្រឹក្សាភិបាលបាន។ ទោះបីជាសវនកម្មមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកំណត់អត្តសញ្ញាណ ត្រួតពិនិត្យ និងកាត់បន្ថយហានិភ័យទូទៅរបស់ធនាគារ ក៏យើងនៅតែបន្តពង្រឹងខ្សែការពារទី១និងទី២ ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀត។

បច្ចេកវិទ្យាធនាគារឈានមុខ គឺជាយុទ្ធសាស្រ្តអាទិភាពជារបស់យើងហើយយើងចង់ក្លាយជាស្ថាប័ននាំមុខគេលើផ្នែកឌីជីថល។ ដំបូងឡើយយើងមានប្រព័ន្ធធនាគារស្នូល អេធីអឹម និងធនាគារចល័ត ហើយយើងក៏ជាសមាជិកស្ថាបនានៃ សេវាកម្មទូទាត់រហ័ស (FAST Payment System and Cambodia Shared Switch)។ ប័ណ្ណពិន្ទុឥណទាន (Credit
Score Card), ប្រព័ន្ធស្នើសុំឥណទាន ប្រព័ន្ធគ្រប់គ្រងការសងប្រាក់កំពុងស្ថិតនៅក្រោមការដាក់ពង្រាយដែលនឹងបង្កើន សមត្ថភាពប្រតិបត្តិការរបស់យើងដើម្បីផ្តល់ជូនអតិថិជននូវ បទពិសោធន៍កាន់តែប្រសើរឡើង។ យើងក៏នឹងចាប់ផ្តើមដាក់ឲ្យដំណើរការ កាតឥណទានជាមួយវីសា VISA នៅដើមឆ្នាំ៉២០១៩ ដែលនឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងសម្រាប់តម្រូវការរស់នៅរបស់ពួកគេ។

ធនាគារបានទិញយកភាគហ៊ុនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ៊្វូណននៅឆ្នាំ២០១៧ ដើម្បីចូលទៅក្នុងទីផ្សារឲ្យកាន់តែស៊ីជម្រៅដោយប្រើប្រាស់អស់លទ្ធភាពតាមរយៈបទពិសោធន៍ និងជំនាញរបស់យើង។ យើងបានធ្វើឲ្យហ៊្វូណនរីកចម្រើន និងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទ្រព្យសកម្មច្រើនជាងគេលំដាប់ទី ៣ នៅកម្ពុជា។ ម្យ៉ាងវិញទៀតនៅក្នុងឆ្នាំ ២០១៨ធនាគារបានបង្កើតនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម ដើម្បីពង្រីក ចំណែកទីផ្សាររបស់ខ្លួនផងដែរ។

ធនធានមនុស្សរបស់យើង ត្រូវបានបំពាក់បំប៉នទៅលើសមត្ថភាពនិងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ ដែលយើងបានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍សមរម្យតាមទៅតាមសម្ថភាពការងារ ។ យើងក៏មានកម្មវិធីអភិវឌ្ឍន៍អាជីពច្បាស់លាស់ រួមជាមួយកម្មវិធីគ្រប់គ្រងថែរក្សាបុគ្គលិកដែលមានការទទួលស្គាល់ និងធ្វើឱ្យធនាគារប្រៃសណីយ៍កម្ពុជាក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់និយោជិក។

សូចនាករហិរញ្ញវត្ថុរបស់យើងទាំងអស់ មានការប្រសើរគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុនដូចខាងក្រោម៖

  • ចំណូលសរុបកើនឡើង ៣៥%
  • ប្រាក់ចំណូលសម្រាប់បុគ្គលិកម្នាក់កើនឡើង ២០%
  • ផលចំណេញមុនកាត់ពន្ធកើនឡើង ៦៤%
  • ការចំណាយបញ្ញើសន្សំថយចុះ (៩%)
  • អត្រាចំណាយធៀបចំណូល ថយចុះ (១០%)

យើងកំពុងរៀបចំខ្លួនដើម្បីក្លាយខ្លួនជា ធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារពាណិជ្ជធំៗទាំង ៥ លើទ្រព្យសកម្មនៅកម្ពុជាតាមរយៈការបន្តបង្កើនគុណភាពល្អឥតខ្ចោះ នៃសេវាកម្មជូនអតិថិជន និងបន្តអភិវឌ្ឍន៏ជាលំដាប់នូវច្ចេកវិទ្យាព័ត៌មាន និងទួលយកជំនាញពីគ្រប់ដៃគូរសហការរបស់យើង។