CPBank មានកិត្តិយសដែលបាន​ចូល​រួម​ឧបត្ថម្ភ​កម្មវិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ធនាគារ​ ​CPBank មានកិត្តិយសដែលបាន​ចូល​រួម​ឧបត្ថម្ភ​កម្មវិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា Cambodia FinTech Day 2019 ដោយរៀប​ចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ធនាគារ​ CPBank គឺជាធនាគារពាណិជ្ជដែលជាដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ ធនាគារបានក្លាយជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។

មកទល់នឹងពេលនេះ ធនាគារ CPBank មានស្នាក់ការកណ្តាលចំនួន ១ កន្លែង និង ៥០ សាខាខេត្ត/ក្រុង និងស្រុកដែលជាតំបន់សក្តានុពល ដែលមានបុគ្គលិកចំនួនជាង ១,៦០០ នាក់វ័យក្មេង ស្វាហាប់ ចេះច្នៃប្រឌិត មានការ​ប្តេជ្ញា​ខ្ព​​ស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់ បានចូលរួមក្នុងការជម្រុញ​ឲ្យអាជីវកម្មរបស់ធនាគារឲ្យកាន់តែមានស្ថេរភាព ​និងរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ​ដោយផ្តល់​នូវភាព​សម្បូរ​​បែប ផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដល់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​​កម្ពុជា​។

ធនាគារបង្កើតឲ្យមានប្រព័ន្ឌវាយតម្លៃឥណទាន (Loan Origination System) ការបើកគណនីតាមរយៈអនឡាញ ការដាក់ឲ្យប្រើប្រាស់ប័ណ្ណឥណពន្ធវីសា និងបង្កើនមុខងារជាច្រើនក្នុងសេវាធនាគារចល័តរបស់ខ្លួន ដែលស្របតាមទីផ្សារដែលកំពុងជឿនលឿនផ្នែកប្រព័ន្ធទំនើបកម្ម។

ស្រប​តាម​គោល​ដៅ​អភិវឌ្ឍន៍ផ្នែក FinTech ​ធនាគារ CPBank ​បាន​សហការ​ជា​មួយ​ដៃ​គូ​ជា​ច្រើន​ដូច​ជា​ តារាផេ និងវីង​ ស្រប​ពេល​ដែល​កំពុង​ក្លាយ​ខ្លួន​ជា​ធនាគារ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​ដើម្បី​ចូល​រួម​ជា​មួយ​គម្រោង​ បាគង​ ដែល​រៀប​ចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​សម្រាប់​ផ្តល់​សេវា​កម្ម​ផ្ទេរ​ប្រាក់​ដល់​អតិថិជន។