ព្រឹតិ្តការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ CPBank ប្រចាំឆ្នាំ ២០១៩

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ នេះ ធនាគារ CPBank បានរៀបចំព្រឹត្តិការណ៍ប្រកួតពានរង្វាន់ CPBank CUP ប្រចាំឆ្នាំ ២០១៩ ដែលកម្មវិធីនេះត្រូវបានប្រារពធ្វើឡើងនៅទីលានបាល់ទាត់ Down Town ផ្លូវ ២០១៤ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១:៣០ នាទី។

ព្រឹត្តិការណ៍នេះ គឺត្រូវបានចូលរួមប្រកួតដោយក្រុមកីឡាករស្នាក់ការកណ្តាល និងក្រុមនាយកសាខានៃធនាគារ CPBank មិនតែប៉ុណ្ណោះក៏មានការចូលរួមគាំទ្រពីថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ។

ការប្រគួតនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព ការទំនាក់ទំងរវាងគណៈគ្រប់គ្រង និងបុគ្គលិក មិនតែប៉ុណ្ណោះវាក៏បានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយក្នុងនាមជាបុគ្គលិករបស់ធនាគារ។ កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អនោះទេ  ប៉ុន្តែវាក៏បាននាំមកនូវសាមគ្គីភាព ការសហការគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានគោលដៅជោគជ័យរួមគ្នាផងដែរ។