ភ្នំពេញ ថ្ងៃទី15 ខែមីនា ឆ្នាំ 2019៖
ដោយផ្អែកលើការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យប្រសើរឡើង និងងាយស្រួលជាងមុន ធនាគារមានសេចក្តីរីករាយសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាក្រុងតាខ្មៅបានផ្លាស់ប្តូទីតាំង និងបើកសម្ភោធអគារថ្មីដែលមានព័ត៌មានដូចខាងក្រោម៖
ទីតាំងអគារថ្មី៖ ផ្លូវជាតិលេខ២ ភូមិថ្មី សង្កាត់តាខ្មៅ ត្រុងតាខ្មៅ ខេត្តកណ្តាល
ទីតាំងចាស់៖ ផ្ទះលេខ A5-A6 ផ្លូវលេខ 21 ភូមិថ្មី សង្កាត់តាខ្មៅ ត្រុងតាខ្មៅ ខេត្តកណ្តាល
គួរបញ្ជាក់ថាអគារថ្មីសាខាក្រុងតាខ្មៅ គឺជាសាខាដែលមានការរៀបចំល្អប្រកបដោយបរិក្ខារទំនើបៗ និងបុគ្គលិកជំនាញៗជាច្រើនរង់ចាំស្វាគមន៍ និងណែនាំលោកអ្នកអំពីផលិតផល និងសេវានានាដែលមាននៅក្នុងធនាគារ។
ក្នុងពិធីសម្ភោធអគារថ្មីនៃសាខាក្រុងតាខ្មៅនោះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានឧបត្ថម្ភបង់អង្គុយថ្មដុសជូនសាលាក្រុងតាខ្មៅ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម តាមរយ:ការលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈ បន្ថែមពីលើគម្រោងសួនកម្សាន្តនៅមុខផ្សារតាខ្មៅ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ មានសេចក្តីរីករាយក្នុងការជួយលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសកម្ពុជាយើង ដោយពិធីប្រគល់បង់អង្គុយនេះ គឺបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ធនាគារចំពោះសង្គមផងដែរ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានប្រើប្រាស់ប្រាក់ចំណេញមួយចំនួនជូនសហគមន៍ តាមរយៈគម្រោងអភិវឌ្ឍន៍សង្គមជាច្រើនដូចជា ការបរិច្ចាកប្រចាំខែពីប្រាក់បៀវត្សរបស់បុគ្គលិកជូនមន្ទីពេទ្យគន្ធបុប្ផា កម្មវិធីឧបត្ថម្ភ និងបរិច្ចាគក្នុងកិច្ចការសង្គម និងមនុស្សធម៍ផ្សេងៗក្នុងប្រទេសកម្ពុជា។